ទីបំផុតពានរង្វាន់បាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) បានរកឃើញជើងឯកហើយ ពោលគឺបានទៅលើ ក្រុម U-18 ថៃ បន្ទាប់បីបានយកឈ្នះ U-18 ម៉ាឡេស៊ី យ៉ាងតាន់តឹង។

ជាលទ្ធផលដែលនាំអោយ U-18 ថៃ គ្រងតំណែងជើងឯក គឹ U-18 ថៃ បានយកឈ្នះ U-18 ម៉ាឡេស៊ី ដោយលទ្ធផល ត្រដាបត្រដួស ២ទល់០ នៅលើទីលានកីឡដ្ឋាន Thuwunna Stadium។

២ គ្រាប់របស់ U-18 ថៃ គឺរកបាននៅដើមវគ្គទី២ ទាំង២គ្រាប់ ពោលគឺ នៅនាទី៤៨ សម្រាប់គ្រាប់ទី១ រកបានដោយកីឡាករ Ekanit និងគ្រាប់ទី២ នៅ៣នាទីបន្ទាប់ ស្មើនឹងនាទី៥១ ធ្វើបានសម្រេចដោយកីឡាករ Kritsada។

យ៉ាងណាមិញនៅក្នុងការប្រកួតនេះ ថៃ ក៏បានបាត់បង់សមាជិកម្នាក់ផងដែរ តាំងពីនាទី៦៧ ប៉ុន្តែម៉ាឡេស៊ី នៅតែមិនអាចគ្រប់ដណ្ដប់រហូតដល់អាចយកស្មើ ឬក៏ឈ្នះបានឡើយ។

ដោយឡែកក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣នៅក្នុងពានរង្វាននេះគឺបានទៅលើ U-18 ឥណ្ឌូនេស៊ី ក្រោយយកឈ្នះម្ចាស់ផ្ទះ U-18 មីយ៉ាន់ម៉ា ដោយលទ្ធផល ៧ទល់១។

លទ្ធផលសរុប៖

ជ័យជម្នះនេះផងដែរ គឺជាជ័យជម្នះលើកទី៥ សម្រាប់ក្រុមជម្រើសជាតិថៃ អាយុក្រោម១៨ឆ្នាំ ដែលបានឈ្នះពានរង្វាន់នេះ ច្រើនជាងក្រុមដទៃនៅក្នុងតំបន់៕

 

រូបភាព: Myanmar Football Federation & ฟุตบอลทีมชาติไทย