ប្រធានក្លឹប Real Madrid លោក Florentino Perez បានទម្លាយថា Isco បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបរួចហើយ។
ខ្សែបម្រើអាចលេងក្នុងលេងក្នុងតំបន់ប្រយុទ្ធស្លាបរូបនេះ កំពុងតែឡើងជើងខ្លាំងទាំងនៅក្នុងក្លឹប Real Madrid និងជម្រើសជាតិអេស្ប៉ាញ។ ពិសេសថ្វីជើងលេងក្នុងការប្រកួតដែលអេស្ប៉ាញឈ្នះអ៊ីតាលី៣ទល់០។
Isco នៅសល់កុងត្រាដល់ពាក់កណ្ដាលឆ្នាំ២០១៨ ប៉ុន្តែលោក Perez បាននិយាយថា ការបន្តកុងត្រាថ្មីបានចុះហត្ថលេខារួចហើយៗ ក្លឹបនឹងប្រកាសផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។ ប្រធានក្លឹបរូបនេះបាននិយាយក្នុង Cadena SER ថា៖” Isco បានមកដល់ទីនេះនៅពេលដែលគាត់នៅក្មេងហើយអ្វីៗដែលទាក់ទងនឹងគាត់បានធ្វើរួចរាល់ហើយ។បច្ចុប្បន្នគាត់កំពុងនៅទីនេះហើយយើងជឿជាក់ថាគាត់នឹងនៅទីនេះយូរតទៅទៀត។”
“ ពួកយើងនឹងប្រកាសនៃការចុះហត្ថលេខាបន្តកុងត្រាថ្មីរបស់គាត់នៅប៉ុន្មានថ្ងៃខាងមុខនេះខណៈគាត់បានកាន់ប៊ិចស៊ីញេរួចហើយ”។
Isco យ៉ាងហោចណាស់បង្ហាញខ្លួន៣០ប្រកួតឲ្យ Real Madrid កាលពីរដូវកាលមុនបន្ទាប់ពីចាកចេញពីក្លឹប Malaga កាលពី៤ឆ្នាំមុន៕