សហគមន៍កុលសម្ព័ន្ធភ្នំ Akha Hill-Tribe នៃស្រុកភូហ្វា បានរៀបចំពិធីបុណ្យប្រពៃណីមួយកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងការស្វាគមន៍ការត្រលប់មកវិញរបស់កីឡាករ Bunchuai Sombatraksa ដែលបានឈ្នះមេដាយសំរឹទ្ធ ជាមួយក្រុមកីឡា cricket ជម្រើសជាតិថៃ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅផ្ទះរបស់គ្រួសារ Bunchuai ហើយត្រូវបានដឹកនាំដោយប្រធានកុលសម្ព័ន្ធកុលសម្ព័ន្ធ Tathe Briaseku អាយុ៦៥ឆ្នាំ។

មនុស្សជាច្រើនរួមទាំងសាច់ញាតិ និងមិត្តភ័ក្រ្តរបស់ Bunchuai បានស្វាគមន៍បុរសវ័យក្មេងម្នាក់នេះ ដែលជិះម៉ូតូទៅភូមិនេះ ពីទីក្រុងបាងកក បន្ទាប់ពីវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ។

កីឡាករ Bunchuai បានអរគុណកុលសម្ព័ន្ធរបស់ខ្លួន Akha និងប្រជាជនថៃទាំងអស់ដែលបានអបអរសាទរគាត់ និងកីឡាករថៃដទៃទៀតនៅស៊ីហ្គេមលើកទី២៩។

នេះជាលើកទី១ហើយដែល Bunchuai បានចូលរួមប្រកយតជាមួយក្នុងក្រុមជម្រើសជាតិកីឡា cricket ថៃ ស្របពេលដែលកីឡានេះត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងនៅឆ្នាំ២០១៧នេះផងដែរ។

គួររំលឹកថា កីឡា cricket ថៃ បានទទួលមេដាយសំរឹទ្ធ ក្នុងចំណោមការប្រកួតដែលមានប្រទេសចំនួន៦ចូលរួមលើប្រភេទកីឡានេះ៕

 

រូបភាព: nationmultimedia