Messi ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលីក្នុងការប្រកួតមិត្តភាពជាមួយប្រេស៊ីលនៅយប់នេះ ជាមួយមិត្តរួមក្រុមជម្រើសជាតិ Angel Di Maria និង Sergio Aguero ។
ប៉ុន្តែតាមរបាយការណ៍ចេញនៅថ្ងៃនេះ មកពីប្រទេសអេស្ប៉ាញ បាននិយាយថា កីឡាកររូបនេះនឹងត្រូវអនុញ្ញាតឲ្យត្រឡប់ទៅក្លឹប Barcelona វិញដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ហើយការប្រកួតជាមួយប្រេស៊ីលទំនងជាការប្រកួតចុងក្រោយរបស់ខ្លួនក្នុងយុទ្ធនាការ FIFA Day។
លើសពីខ្សែការពារ Man City កីឡាករ Nicolas Otamendi ដែលមានវត្តមានជាមួយប្រេស៊ីល អាចខកខានពេលប៉ះសិង្ហបុរីដោយសារ រៀបការដូចគ្នា។ តាមពិតទៅសហព័ន្ធបាល់ទាត់សិង្ហបុរី មានគោលបំណងនាំ Messi និងមិត្តរួមក្រុមប្រកួតមិត្តភាពអងអរសាទរចំណងមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុន្តែអ្វីគេចង់បានបំផុតគឺ Messi លេងនៅទឹកដីសិង្ហបុរី តែបែរជាខកខានទៅវិញ។
ដំណឹងនេះបានផ្ញើទៅកាន់សហព័ន្ធបាល់ទាត់បាល់ទាត់សិង្ហបុរីរួចហើយ តែពួកគេមិនទាន់បានឆ្លើយតបអ្វីនៅឡើយ៕