អ្នកអង្គម្ចាស់ក្សត្រីយ៍នៃព្រះរាជណាចក្រថៃ Sirivannavari Nariratana ទទួលបានមេដាយប្រាក់ លើប្រភេទកីឡាជិះសេះ វិញ្ញាសារសម្ដែង ជាក្រុម នាទីលាន Putajaya នាទីក្រុង Kuala Lumpur នាព្រឹកថ្ងៃអង្គារ៍នេះ។

ក្រុមអត្តពលិកថៃ ដែលមានកីឡាការិនី ៣ រូបផ្សេងទៀតដែលជារាស្រ្តសាមញ្ញធម្មតា រួមមាន Arinadtha Chavatanont, Chalermcharn Yotiriyapanit និង Pakjira Thongpakdi ទទួលបានពិន្ទិសរុប ២០៦.២១១ តាមពីក្រោយម្ចាស់ផ្ទះម៉ាឡេស៊ី ដែលជាម្ចាស់មេដាយមាស ដោយរកបាន ២១០.៩៤៧ ខណៈសិង្ហបុរី បានមេដាយសំរឹទ្ធ។

អ្នកអង្គម្ចាស់ក្សត្រីយ៍ Sirivannavari Nariratana ត្រូវបានសហព័ន្ធកីឡាជិះសេះថៃ យាងចូលរួមតំណាងប្រទេស មុនពេលដែលទ្រង់ចូលនិវត្តន៍នៅក្រោយចប់ព្រឹត្តិការណ៍នេះ។

រំលឹកថា អ្នកអង្គម្ចាស់ក្សត្រីយ៍នៃព្រះរាជណាចក្រថៃ Sirivannavari Nariratana ធ្លាប់ចូលរួមប្រកួតក្នុងវិញ្ញាសារ SEA Games កាលពីឆ្នាំ២០០៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយឈ្នះមេដាយមាស លើប្រភេទកីឡាវាយសី។

គួរបញ្ជាក់ថា អ្នកអង្គម្ចាស់ក្សត្រីយ៍ Sirivannavari Nariratana គឺជាបុត្រីបង្កើតតែម្នាក់គត់របស់ព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលទើបតែឡើងគ្រងរាជ្យជំនួសព្រះបិតា Bhumibol Adulyadej ដែលបានចូលព្រះទីវង្គត់ កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ៕

 

រូបភាព: nationmultimedia