ក្រុមបាល់ទះជម្រើសជាតិស្ត្រីថៃ  ស្ថិតនៅពូល B ក្នុងពានរង្វាន់ Montreux Volley Masters ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីស នៅដើមខែមិថុនាឆាប់ៗនេះ។

យោងតាមលទ្ធលនៃការចាប់ឆ្នោត ជម្រើសជាតិបាល់ទះស្ត្រីថៃ ស្ថិតនៅក្នុងពូល B ជាមួយ ប្រេស៊ីល, អាល្លឺម៉ង និងប៉ូឡូញ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០៧ ខែមិថុនា នេះ។

កម្មវិធីប្រកួតក្រុមបាល់ទះជម្រើសជាតិថៃ៖

គួរបញ្ជាក់ថា ពានរង្វាន់គឺជាពានរង្វាន់សម្រាប់ត្រៀមប្រកួតនៅក្នុងពានរង្វាន់ធំៗ កម្រិតផ្លូវការដូចជា World Grand Prix, World Championship, World Cup និង Olympic Game ផ្នែកនារី ជាដើមក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB)។

សម្រាប់ជម្រើសជាតិបាល់ទះស្ត្រីថៃ នេះជាគឺជាលើកទី២ហើយដែលចូលរួមពានរង្វាន់នេះ ខណៈកាលពីឆ្នាំ ២០១៦ បញ្ចប់ទៅដោយទទួលចំណាត់ថ្នាក់លេខ ២ ក្រោយចាញ់ចិន ដោយលទ្ធផល ៣ សិតទល់នឹង ០៕

 

រូបភាព៖ tamchaichan