បន្ទាប់ពីទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់ FIFA U-17 World Cup 2017 ដោយនឹងប្រើប្រាស់កីឡដ្ឋាន Salt Lake សម្រាប់ការវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៧ខាងមុខនេះ។
ស្វែងយល់ពីប្រវត្តិកីឡដ្ឋានខ្លះនេះវិញបានសម្រេចការសាងសង់នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅខែ មករា ឆ្នាំ១៩៨៤ មានអាយុកាល៣៣ឆ្នាំ និងជាកីឡដ្ឋានធំជាងគេបំផុតទី២ក្នុងពិភពលោកដោយអាចផ្ទុកអ្នកទស្សនិកជនប្រមាណចំនួន១២០,០០០នាក់ ចំណែកចំនួនអ្នកចូលរួមឯកត្តកម្មគឺមានចំនួន១៣១.៧៨១ ក្នុងការប្រកួត Mohun Bagan ជាមួយ East Bengal កាលពីឆ្នាំ១៩៩៧។
អ្វីៗទាំងអស់បានផ្លាស់ប្តូរនៅពេលកីឡដ្ឋានមួយនេះបានជួសជុលសារជាថ្មីនៅអំឡុងឆ្នាំ ២០១១, ២០១៤ និងឆ្នាំមុននេះ ដោយអាចផ្ទុកទស្សនិកជនបានត្រឹម៨៥,០០០នាក់វិញ។
បញ្ជាក់ថា ឥណ្ឌា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់ FIFA U-17 World Cup 2017 ពីថ្ងៃទី ៦ ដល់ ២៨ ខែ តុលា ឆ្នាំ២០១៧ ដោយមាន២៤ក្រុមចូលរួមមកពី៦ទ្វីបផ្សេងគ្នា និងប្រើប្រាស់កីឡដ្ឋានចំនួន៦មានកីឡដ្ឋាន Salt Lake កីឡដ្ឋាន Jawaharlal Nehru ផ្ទុកបាន៤១,១៧៨នាក់ កីឡដ្ឋាន Jawaharlal Nehru ៦មុឺននាក់ កីឡដ្ឋាន DY Patil កីឡដ្ឋាន Indira Gandhi Athletic និងកីឡដ្ឋាន Fatorda៕