ស្ថាប័ន ONE Championship ដែលជាការប្រកួតប្រដាល់ក្បាច់គុនចម្រុះ ត្រូវបានប្រធានក្រុមហ៊ុនជនជាតិថៃ លោក Chartri Sityodtong ថាមានគម្រោងនឹងពង្រីកទីផ្សាររហូតដល់ទៅដល់ប្រទេស អូស្ត្រាលី និងនូវែល​សេឡង់​។

ONE Championship ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១១ បើគិតមកទល់ពេលនេះមានរយៈពេល៧ឆ្នាំហើយដោយកីឡាករប្រដាល់វាយដាក់ទ្រុកលាយគុណចម្រុះ MMA កំពុងត្រូវបានលក់ផ្សព្វផ្សាយចំនួន១២៨ប្រទេស។

លោក Chartri បានថ្លែងយ៉ាងដូច្នេះថា៖ « ខ្ញុំពុំមានចំណាប់អារម្មណ៍ក្នុងពង្រីកទីផ្សារទៅដល់លោកខាងលិចនោះទេ ប៉ុន្តែពិតជាចាប់អារម្មណ៍លើ អូស្ត្រាលី និងនូវែល​សេឡង់​ »។

« ការពង្រីកទីផ្សារនេះ សម្រាប់ខ្ញុំគឺមិនមែនដើម្បីលុយទេ។ លុយគ្រាន់តែការប្រើប្រាស់សម្រាប់ទិញផលិតផល ប៉ុន្តែខ្ញុំធ្វើនេះគឺដើម្បីសម្រួលអនាគតអ្នកប្រដាល់នៅតំបន់អាសុី »៕