បន្ទាប់ពីគណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់ទិសដៅ និង កំណត់ផែនការយ៉ាងច្បាស់លាស់ដល់សហព័ន្ធកីឡាជាតិទាំងអស់ ដោយទុករយៈពេល១ឆ្នាំគត់ នៅក្នុងឆ្នាំ២០១៧នេះ ប្រសិនបើសហព័ន្ធកីឡាជាតិណាមិនបានធ្វើកំណែរទម្រង់រដ្ឋាបាលកីឡារបស់ខ្លួន និងសកម្មភាពផុសផុលទេនោះ Nocc នឹងសម្រេចព្យួរ លប់ចេញពីបញ្ជីឈ្មោះ ប្រភេទកីឡាដែលត្រូវចួលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទនោះ។

សម្រាប់ផែនការយុទ្ធសាស្រ្តខាងលើនេះ ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងក្នុងអង្គមហាសន្និបាត Nocc កាលពីខែមិនា កន្លងទៅ ដែលមានការចូលរួមពីបណ្តាសហព័ន្ធកីឡាជាតិទាំងអស់។

បន្ទាប់ពី លោក ថោង ខុន បានប្រកាស រួចហើយនោះ បណ្ដាលសហព័ន្ធដែលជសមាជិក Nocc ទាំងអស់ បានប្រឹងប្រែង ធ្វើការកំណែទម្រងរដ្ឋបាលកីឡារបស់ខ្លួនយ៉ាងល្អ ដើម្បីផ្ញើជូនថ្នាក់ដឹកនាំ ជាពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យ៉ាងសកម្ម ប៉ុន្តែក៍នៅមានសហព័ន្ធខ្លះមិនទាន់មានកំណែទម្រង់ល្អផងដែរ ។

ទន្ទឹមនឹងនេះដែល សហព័ន្ធកីឡាគុនដាវកម្ពុជា ជាប្រភេទកីឡាមួយកំពុងតែរីកចម្រើន ខណៈដែលបច្ចុប្បន្ន កំពុងតែ រីកដុះដាលនៅតាមសាលារៀន និង សកលវិទ្យាល័យ ទាំងបច្ចេកទេសនឹង គុណភាព  ដែលមានការប្រកួតទាំងក្នុងស្រុក និង ក្រៅប្រទេសទៀតផងនោះ ត្រូវបាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា សហព័ន្ធមួយនេះ មិនទាន់មានកំណែទម្រង់ច្បាស់លាស់នៅឡើយទេ ពោគែមិនទាន់មានឯកសារណាគ្រប់គ្រាន់ តាមលក្ខ័ របស់ NOCC ចង់បាន។

ចំពោះបញ្ហាខាងលើនេះដែរ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា មានប្រសាសន៍ថា ចាប់តាំងថ្ងៃដែល Nocc ប្រកាស មកទល់នឹងពេលនេះ រូបលោកផ្ទាល់ ដឹងខ្លួនឯងរួចទៅហើយថា ប្រភេទកីឡាគុនដាវរបស់លោក នឹងគ្មានឈ្មោះនៅក្នុងកម្មវិធិប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ឡើយ ព្រោះ NOCC នៅតែមិនព្រមទទួលស្គាល់កំណែរទម្រង់រដ្ឋាកីឡារបស់លោក និងនិយាយថាសហព័ន្ធគុនដាវ មិនមានសកម្មភាពរដ្ឋបាលកីឡាផុសផុលទេ។

ជាក់ស្ដែង សហព័ន្ធនេះ មិនផ្ដោតសំខាន់ទៅលើសកម្មភាពរដ្ឋបាលកីឡាទេ គឺសហព័ន្ធធ្វើការពង្រឹងតែទៅលើការទំនាក់ទនងអន្តរជាតិ និង បច្ចេកទេសកីឡាតែប៉ុណ្ណោះ ។ ហើយបើទោះបីជា រដ្ឋបាលកីឡាដំណើរការមែន តើមាន អ្នកណាដែលជួយឧបត្តម្ភយើង បើសិទ្ធជាយើងគ្មានបច្ចេកទេសផងនោះ។

លោកក៍បានស្នើរដល់ ថ្នាក់ដឹកនាំ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួយបកស្រាយថា អ្វីដែលហៅថា កំណែរ ទម្រង់រដ្ឋបាលកីឡា ហើយកំណែរទម្រង់នោះ ត្រូវមានលក្ខ័អ្វីខ្លះ ដែល NOCC អាចទទួលយកបានថា ជារដ្ឋបាលកីឡាដែលមានសកម្មភាពផុសផុលនោះ?។

លោកបន្តទៀតថា៖ មកដល់ពេលនេះ ជាង៤ខែហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់បានចេញសេចក្ដីប្រកាសអនុវត្ត គោលការណ៍កំណែទម្រង់រដ្ឋបាលកីឡានេះនៅឡើយទេ គឺសុខៗ សម្រេចយក  ប្រសាសន៍របស់ឯកឧត្តមថោង ខុន ក្នុងពិធីសន្និបាត ជាការតែម្ដង។ ការធ្វើបែបនេះ មិនសមជាគោលការណ៍តាមច្បាប់ឡើយទេ។

អគ្គលេខាធិការរូបនេះ បន្ថែមថា៖ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្ដីប្រកាសមួយរបស់ខ្លួន នឹងជួយឧបត្តម្ភដល់សហព័ន្ធកីឡាជាតិទាំងអស់ ដែលមានផែនការឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ ២០២៣។ នោះបានន័យថា សហព័ន្ធកីឡាគុនដាវ របស់លោក មិនទទួលបានការជួយឧបត្តម្ភឡើយ ព្រោះសហព័ន្ធ មិនមានផែនការ សម្រាប់ឆ្នាំ ២០២៣ឡើយ គឺមានតែផែនការ ឆ្ពោះទៅកាន់កីឡាអូឡាំពិកហ្គេមនៅឆ្នាំ ២០២០ ប្រទេសជប៉ុនតែប៉ុណ្ណោះ។

ទាំងនេះដោយសារ NOCC មិនបានកំណត់ផែនការច្បាស់លាស់ អោយត្រូវជាមួយ នឹង ក្រសួងអប់ យុវជន និង កីឡា ដោយម្ខាង ចេញសេចក្ដីប្រកាស តាមច្បាប់ មួយទៀត ចេញគោលការណ៍ដោយគ្មានលាយលក្ខណជាអក្ស៕