វគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 បានចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ ២៣ ខែ កក្កដា ឆ្នាំ២០១៧ ដោយធ្វើការប្រកួតជ្រើសរើសយកក្រុមចំនួន១៦ដើម្បីឡើងទៅលេងវគ្គចែកពូលនៅប្រទេសចិន ឆ្នាំក្រោយ។

ខណៈវគ្គជម្រុះនេះបានបែងចែកចេញជាពូលA, B, C, D, E, F, G, H, I និង J មាន៤ក្រុមក្នុងពូលនីមួយៗ លើកលែងតែពូលA មានត្រឹម៣ក្រុម។ ដោយពេលនេះក្រុមឡើងទៅរួចស្រេចដូចជា អូម៉ង់, អុីរ៉ាក់, កាតា, អ៊ុយប៊េគីស្ថាន, ប៉ាលេស្ទីន, អូស្ត្រាលី, កូរ៉េខាងជើង, ម៉ាឡេសុី, កូរ៉េខាងត្បូង និងចិន ( ម្ចាស់ផ្ទះ ) ចំណែកលេខ២ល្អមាន៦ក្រុម អារ៉ាប៊ីសាអូឌីត, សុីរី, ហ្សកដានី, ថៃ, វៀតណាម និងការពារតំណែងជើងឯក ជប៉ុន។

*បញ្ជាក់៖ ក្រុមចំណាត់ថ្នាក់លេខ២ល្អគឺពុំត្រូវបានគិតពិន្ទុពីការឈ្នះក្រុមបាតតារាងលេខ៤នោះទេ ជាក់ស្តែងមីយ៉ាន់ម៉ា លេខ២ក្នុងពូលF ជាមួយ៦ពិន្ទុតែត្រូវកាត់មកត្រឹម៣ពិន្ទុដោយសារឈ្នះ ព្រុយណេ ៣ទល់០ ដែលជាការប្រកួតពុំត្រូវបានរាប់ពិន្ទុចូល។