ប្រតិភូកីឡាសិស្សមធ្យមសិក្សាកម្ពុជា នឹងធ្វើដំណើរត្រលប់មកមាតុប្រទេសវិញ នៅវេលាម៉ោង ១ រសៀលនេះ ក្រោយបញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់អាស៊ាន ASEAN Schools Games លើកទី៩ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។

ការប្រកួតដែលមានប្រទេសចំនួន១០ចូលរួមប្រកួត សុទ្ធសឹងតែជាសិស្ស ដែលមកពីប្រទេសនៅក្នុងតំបន់អាស៊ានរួមមាន ម្ចាស់ផ្ទះសិង្ហបុរី, ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ,  ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម អត្តពលិកដែលជាសិស្សកម្ពុជា ពុំអាចរកមេដាយបានឡើយនៅក្នុងព្រឹត្តិការណ៍ លើការប្រកួត៥ប្រភេទកីឡារួមមាន អត្តពលកម្ម, វាយសី, ហែលទឹក, វាយកូនបាល់ និងវាយកូនឃ្លីលើតុ។

ព្រឹត្តិការណ៍ដែលបានចាប់ផ្ដើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ យុវសិស្សមកពីប្រទេសថៃ ទទួលបានមេដាយច្រើនជាងគេ ពោលគឺរកបាន៨៧មេដាយ ក្នុងនោះរួមមាន មេដាយមាស២៩ ប្រាក់២៦ និងសំរឹទ្ធ៣២ ស្របពេលដែល ឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ ជាមួយនឹងមេដាយសរុប៩៧គ្រឿង ប៉ុន្តែទទួលបានមេដាមាសតិចជាងថៃ ពោលគឺមេដាយមាស២៥ ប្រាក់៣៣ និងសំរឹទ្ធ២៩ ខណៈម្ចាស់ផ្ទះសិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣។

តារាងមេដាយសរុបទាំងអស់នៅក្នុងព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់អាស៊ាន:

សូមរំលឹកថា កីឡាសិស្ស និស្សិតប្រចាំតំបន់អាស៊ាន ASEAN Schools Games ធ្វើឡើងបានរយៈពេល៩ឆ្នាំហើយ ដោយចាប់ផ្ដើមកាលពីឆ្នាំ២០០៩ ខណៈអត្តពលិកជាសិស្សដែលជោគជ័យជាងគេគឺសិស្សមកពីប្រទេសថៃ៕

 

រូបភាព: អគ្គនាយកដ្ឋានកីឡា