សេះឈ្មោះ Charino បញ្ញាដោយកីឡា យ៉ាន់ ពិសិទ្ធ ឈ្នះជើងឯកប្រចាំខែមិថុនា ខណៈដែលសេះឈ្មោះ LV ម្ចាស់ជ័យលាភី៣ខែជាប់ៗគ្នា ខកខានប្រកូត២ខែមកហើយព្រោះបញ្ហាខុសភាព ដែលនេះជាការប្រកួតសេះខ្លាំងៗ លំដាប់អន្តរជាតិជាច្រើនក្បាល ក្នុងពូល A កាលពីថ្ងៃទី០៤ ខែមិថុនា ម្សិលមិញ នៅទីលាន SCT Sport Complex ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សេះឈ្មោះ Charino បានបង្ហាញ់ពីសមត្ថភាពដ៏អស្ចារ្យ គ្រងជើងឯកប្រចាំខែមិថុនា លើវិញ្ញាសារត់ល្បឿនចំងាយឆ្ងាយ ១៤០០ម៉ែត្រ លំដាប់អន្តរជាតិប្រចាំពូល A ប្រើល្បើនវ៉ាដាច់ឆ្ងាយពីគូប្រជែងក្នុងពូលរបស់ខ្លួន។ សេះជ័យលាភីលេខ១នេះមានកម្ពស់ ១,៦៥ម៉ែត្រ ទទួលបានប្រាក់រង្វាន់ប្រចាំខែចំនួន ៤លានរៀល, សេះតាមពីក្រោយលេខ២ ឈ្មោះ Bely កម្ពស់ ១,៦៥ម៉ែត្រ ដែលនោះទទួលបាន ២លានរៀល និងលេខ៣ សេះឈ្មោះ Lady Gaga កម្ពស់ ១,៦៥ម៉ែត្រ ដួចគ្នាទទួលបានប្រាក់រង្វាន់ ១លាន២សែនរៀល ។
សូមបញ្ចាក់ថា ព្រឹត្តិការណ៍ប្រណាំសេះពានរង្វាន់ SCT Sport Complex ធ្វើឡើងជារៀងរាល់ខែ ដែលគិតមកទល់ពេលនេះអស់រយៈពេល៦ខែមកហើយ សម្រាប់រដូវកាលទី២ ឆ្នាំ២០១៧ បន្ទាប់ពីរដូវកាលទី១ កាលពីឆ្នាំ២០១៦ ទទួលបានជោគជ័យខ្លាំងហើយនោះ ដោយសេះជើងឯកទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំ ១ម៉ឺន៥ពាន់ដុល្លារ។ ចំណែក ឯខែបន្តបន្ទាប់ សេះខ្លាំងៗក្នុងពូលA លំដាប់អន្តរជាតិទាំងអស់នឹងត្រូវបន្តការប្រកួតរបស់ខ្លួនជាបន្តទៀត ដើម្បីឈានឆ្ពោះទៅដណ្តើមពានរង្វាន់ម្ចាស់ជើងឯក ចុងឆ្នាំជាមួយនឹងប្រាក់រង្វាន់ដ៏ធំសម្បើម ដែលកើនឡើងរហូតដល់ ២ម៉ឺន៥ពាន់ ដុល្លារសហរដ្ឋអាមេរិកឯណោះ។