លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក មានប្រសាសម៍ថា ទាក់ទងការបង្កើត Website នឹង App ដែលប្រមូលផ្តុំ និងផ្តល់មានកីឡានេះ ប្រទេសកម្ពុជា គឺឈានមួយជំហានមុនគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ទាំងនេះស្របទៅតាមស្តងដារអន្តរជាតិ ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ របស់អង្គការសាមគ្គីអូឡាំពិក (IOC) បានផ្តល់ប៉ានសម្រាប់ធ្វើ Website នេះដល់កម្ពុជាធ្វើមុនគេ។
អគ្គលេខាធិការ NOCC មានប្រសាសន៍បន្ថែមថា នេះចូលរួមចំណែកក្នុងការអភិវឌ្ឍប្រមូលផ្តុំពត័មាន ក៏ដូចជាទិន្ន័យផ្សេងៗ ដែលពាកព័ន្ធនឹងចលនាអូឡាំពិក ពីការរីកចម្រើនទាំងក្នុងតំបន់ និងថ្នាក់ជាតិ និងងាយស្រួលផ្តល់ពត័មានឲ្យអន្តរជាតិបានតាមដានសកម្មភាពកីឡារបស់ប្រទេសកម្ពុជាផងដែរ។
លោកបន្ថែមទៀតថា មានប្រទេសតិចណាស់ដែលមិនទាន់ធ្វើទំនើមកម្មខាងបច្ចេកវិទ្យាពត័មានរបស់ពួក ប៉ុន្តែពេលនេះកម្ពុជាកំពុងបង្កើតមានមុនគេ និងល្អប្រសើទៀតផង។ សម្រាប់ការបង្កើត APP នឹងធ្វើឲ្យបានរួចរាល់មុនការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីមកដល់ ដើម្បីផ្តល់ពត័មាននៅក្នុង APP នេះទាំងអស់ ដោយអាចជួយគ្នាក្នុងផ្សព្វផ្សាយ និងទទួលបានពត័មានជាក់លក្ខណ៍ បានទូលំទូលាយ ជាផ្លូវការមួយ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារាល់ពត័មានទាំងអស់ ដែលទាំងអស់នេះក្រោមការជំរុញពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយនេះឲ្យបានល្អរបស់ NOCC យើង។
សូមបញ្ជាក់ថា Website ដែលប្រមូលផ្តុំពត័មាន និងផ្តល់ពត័មានកីឡាដែលបង្កើតឡើយដោយគណៈកម្មាធិការជាតិអូឡាំពិកនេះមានឈ្មោះថា www.Nocc.org.kh បានដំណើរជាផ្លូវការហើយ ចំណែក App គ្រោងនឹងធ្វើឲ្យបានមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមកដល់៕