ការប្រកួតពានរង្វាន់បាល់ទាត់ក្លិបក្នុងសាលប្រចាំតំបន់អាស៊ាន AFF Futsal Club Championship 2017 ដែលធ្វើឡើងនៅប្រទេសថៃ តាំងពីថ្ងៃទី០៣ ខែកក្កដា មកបានបញ្ចប់ការប្រកួតជាផ្លូវការហើយកាលពីម្សិលមិញ ដោយក្រុមម្ចាស់ផ្ទះថៃ ក្លិប Thaiport FC គឺជាម្ចាស់គ្រងតំណែងជើងឯក។

ការប្រកួតដែលមានក្រុមចំនួន ៨ ចូលរួមប្រកួតប្រជែងរួមមានម្ចាស់ផ្ទះថៃ (Thaiport FC), ព្រុយណេ (Shah United), មីយ៉ាន់ម៉ា (Pyay FC), ឥណ្ឌូនេស៊ី (Permata Indah Futasal), វៀតណាម (Sana Khanh Hao FC), ឡាវ (Vientiane Capital FC), ម៉ាឡេស៊ី (Melaka) និង អូស្ត្រាលី (East Coast Heat FC) ជាលទ្ធផល ក្រុមដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុមម្ចាស់ផ្ទះថៃ, វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

លទ្ធផលសរុប និងតារាងចំណាត់ថ្នាក់ទាំង២ពូល:

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ នៅក្នុងវគ្គជម្រុះតាមពូល ក្រុមដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន ក្រុមវៀតណាម (Sana Khanh Hao FC) ត្រូវជួបក្រុម ឥណ្ឌូនេស៊ី (Permata Indah Futasal) ខណៈក្រុម ថៃ (Thaiport FC) ត្រូវជួបក្រុម ម៉ាឡេស៊ី (Melaka)។

ជាលទ្ធផល ក្រុម (Thaiport FC) របស់ថៃ និងក្រុម (Sana Khanh Hao FC) របស់វៀតណាម ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតបញ្ចប់ទៅដោយម្ចាស់ផ្ទះថៃ ជាអ្នកគ្រងតំណែងជើងឯកនៃពានរង្វាន់នេះជាលើកទី៣ ក្រោយយកឈ្នះដោយលទ្ធផល ០ទល់៤។

ចំណាត់ថ្នាក់លេខ៣គឺបានទៅក្រុម Melaka United របស់ម៉ាឡេស៊ី បន្ទាប់បីយកឈ្នះ ក្រុម Permata Indah Futasal របស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ២ទល់៤៕

លទ្ធផលប្រកួតទាំងស្រុងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ:

វីដេអូហាយឡាយការប្រកួតផ្ដាច់ព្រ័ត្រ រវាង Thaiport FC ជាមួយ Sana Khanh Hao FC:

 

រូបភាព: aseanfootball.org