កីឡាករ Princeton Rebello សមាជិករបស់ក្រុមជម្រើសជាតិឥណ្ឌាអាយុក្រោម១៩ឆ្នាំ ត្រៀមចូលរួមវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 ធ្លាប់ត្រូវបានក្លិប Watford តាមចែចូវអោយចូលរួមជាមួយប៉ុន្តែត្រូវបានបដិសេធទៅវិញដោយសារបុគ្គលរូបនេះមិនចង់សញ្ជាតិព័រទុយហ្គាល់។
បុរសកើតនៅតំបន់ Goa របស់ប្រទេសឥណ្ឌា ធ្លាប់លេងអោយU-15 QPR កាលពីឆ្នាំ២០១៤ បានរយៈពេល៦ខែ ជាក្លិបដែលរូបគេមានទម្រង់លេងល្អនៅទីនោះ។ ១ខែបន្ទាប់បានផ្លាស់ទៅស្រុកកំណើតវិញស្របពេលក្លិបចាស់របស់ខ្លួនបានបញ្ជូនអោយទៅធ្វើតេស្តនៅ Watford កាលពីឆ្នាំ២០១៥ប្រកបដោយជោគជ័យដោយព្រមព្រៀងចុះកិច្ចសន្យាជាមួយការទាមទារលក្ខខណ្ឌអោយរូបគេត្រូវធ្វើការផ្លាស់ប្តូរលិខិតឆ្លងដែន និងចូលសញ្ជាតិព័រទុយហ្គាល់ ប៉ុន្តែបុរសរស់នៅប្រទេសអង់គ្លេសជាមួយឪពុករូបនេះមិនពេញចិត្តទង្វើបែបនេះដោយសារតែខ្លូនមានក្តីស្រម៉ៃតាំងពីតូចគឺលេងអោយក្រុមជម្រើសជាតិឥណ្ឌា។
អ្វីៗមិនដូចការរំពឹងទុកកីឡាករវ័យ១៨ឆ្នាំបានផ្លាស់ទៅចូលរួមជាមួយក្លិប Sporting Clube de Goa របស់ឥណ្ឌា លេងក្នុងពានរង្វាន់ U-18 I-League និង GFA U-18 រហូតមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នត្រូវបានគ្រូបង្វឹកកោះហៅចូល U-19 ឥណ្ឌា នៃវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 ដែលធ្វើឡើងនៅខែ វិច្ឆកាខាងមុខនេះដោយស្ថិតនៅពូលD ជាមួយអារ៉ាប៊ីសាអ៊ូឌីត, យ៉េមែន និង ទុយមេនីស្ថាន។