ចាប់ពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងបន្តប្រមូលផ្ដុំហ្វឹកហាត់បន្តទៀតដើម្បីត្រៀមប្រកួតក្នុងពាន AFC U-23 Championship វគ្គជម្រុះ ប្រចាំពូល J។

ការប្រមូលផ្ដុំហ្វឹកហាត់នឹងចាប់ផ្ដើមនៅវេលាម៉ោង ៤ រសៀល គឺជាការហ្វឹកហាត់ផ្នែកកាយសម្បទាធ្វើឡើងនៅក្លិបហាត់ប្រាណមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២៣ ឆ្នាំ 2018 AFC U-23 Championship វគ្គជម្រុះ ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងត្រូវស្ថិតនៅពូល J ជាមួយ U-23 ជប៉ុន, U-23 ហ្វីលីពីន និង U-23 ចិន ខណៈការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នៅរាជធានីភ្នំពេញ៕