កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ម្សិលមិញនេះ ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានបន្តរងបរាជ័យជាលើកទី៣ នៅក្នុងការប្រកួតនាពានរង្វាន់ KBZ Bank Cup 2017 ក្រោមស្នាដៃ ជម្រើសជាតិអាយុក្រោម២២ឆ្នាំហុងកុង ដោយលទ្ធផល ០ទល់១។
លទ្ធផលនេះធ្វើអោយ U-22 កម្ពុជា នៅតែមិនអាចស្គាល់ពាក្យថាឈ្នះនៅក្នុងពានរង្វាន់ នេះឡើយដោយប្រកួត៣ដង រងបរាជ័យទាំង៣ដង ឈរនៅបាតតារាង មាន ០ ពិន្ទុ។
ដោយឡែកក្រុមជើងឯកនៃពានរង្វាន់នេះគឺបានទៅ ក្រុមជម្រើសសាកលវិទ្យាល័យជប៉ុន អាយុក្រោម២០ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិអាយុក្រោម២២ឆ្នាំមីយ៉ាន់ម៉ា ដោយលទ្ធផល ២ទល់១ កាលពីម្សិលមិញផងដែរ។
តារាងចំណាត់ថ្នាក់ពេញលេញ:
លរ |
ក្រុម |
ចំនួនប្រកួត |
ឈ្នះ |
ចាញ់ |
ស្មើ |
គ្រាប់ចំណេញ |
ពិន្ទុ |
១ |
សាកលវិទ្យាល័យជប៉ុន U-20 |
៣ |
៣ |
០ |
០ |
៧ |
៩ |
២ |
U-22 មីយ៉ាន់ម៉ា |
៣ |
២ |
០ |
១ |
៣ |
៦ |
៣ |
U-22 ហុងកុង |
៣ |
១ |
០ |
២ |
–២ |
៣ |
៤ |
U-22 កម្ពុជា |
៣ |
០ |
០ |
៣ |
–៨ |
០ |
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា