ខ្សែប្រយុទ្ធសញ្ជាតិបារាំង Alexandre Lacazette នឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅថ្ងៃទី 30 ខែមិថុនានេះ។
ជាការពិតណាស់កីឡាករវ័យ 31 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមកាំភ្លើងធំពីក្លឹបរបស់ប្រទេសបារាំង Lyon ក្នុងខែកក្កដា ឆ្នាំ 2017 ហើយរូបគាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់គាត់វិញដោយមិនគិតថ្លៃផ្ទេរ។
ប្រភពដដែលបានបន្ថែមទៀតដែរថាលោកគ្រូបង្វឹក Mikel Arteta បាននិយាយថា “Laca គឺជាកីឡាករដ៏អស្ចារ្យសម្រាប់ពួកយើង” ។
“គាត់គឺជាអ្នកដឹកនាំពិតប្រាកដទាំងក្នុង និងក្រៅទីលាន ហើយគាត់គឺជាឥទ្ធិពលដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងរបស់យើង។
“ការប្តេជ្ញាចិត្តរបស់គាត់ជាមួយយើងពិតជាពិសេស ហើយយើងសូមជូនពរឱ្យគាត់ និងក្រុមគ្រួសាររបស់គាត់ទទួលបានភាពជោគជ័យ និងសុភមង្គល”។
គួបញ្ជាក់ផងដែរថា Lacazette ស៊ុតបញ្ចូលទីបាន 71 គ្រាប់ក្នុងការបង្ហាញខ្លួនសរុប 206 ប្រគួតសម្រាប់ Arsenal និងឈ្នះពានរង្វាន់ FA Cup ជាមួយពួកគេក្នុងឆ្នាំ 2020 ។
ប្រភព ៖ BBC