ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ិកស៊ីកូដោយលទ្ធផល ២ទល់នឹង០ នៅវគ្គ១៦ក្រុមចុងក្រោយនៃពានបាល់ទាត់ពិភពលោក FIFA World Cup 2018។
ជាក់ស្តែងនៅក្នុងការប្រកួតវគ្គទី១ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានឡើយ ខណៈក្រុមរហស្សនាមសាំបាមានឱកាសច្រើនដែរតែធ្វើមិនបានសម្រេច។ លុះឈានមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Neymar ស៊ូតចូលទីបានសម្រេចនៅនាទី៥១ ហើយ Roberto Firmino បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងជួយឲ្យក្រុមជើងឯក៥សម័យទទួលបានជ័យជម្នះ២ទល់នឹង០តែម្តង។
ទស្សនាវីដេអូហាយឡាយ៖