អ្នកចាំទី Igor Akinfeev សង្គ្រោះបាល់១១ម៉ែត្រ២គ្រាប់ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី ជួយឱ្យម្ចាស់ផ្ទះ រុស្ស៊ី ទម្លាក់ អេស្ប៉ាញ ហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018។

ការប្រកួតវគ្គ១/៨យប់ថ្ងៃអាទិត្យទី១ខែកក្កដា អេស្ប៉ាញ បានបើកការនាំមុខមុនក្នុងនាទីទី១២ ដោយបាល់ហោះបុកជើងខ្សែការពារ Sergei Ignarshevich ចូលទីខ្លួនឯង។ តែ៤នាទីមុនចប់វគ្គទី១ រុស្ស៊ីតាមស្មើដោយបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយ Artem Dzyuba។ ដោយឡែកលទ្ធផលនេះបានរក្សារហូតដល់ចប់វគ្គបន្ថែមម៉ោង១៥នាទី២ដង ហើយបាល់ប៉េណាល់ទីកាត់សេចក្ដីក៏ចូលមកដល់។

អេស្ប៉ាញ ជាអ្នកស៊ុតមុន ហើយធ្វើបានជោគជ័យ២គ្រាប់ដំបូងដោយ Andres Iniesta និង Gerard Pique។ តែគ្រាប់ទី៣និងទី៥ស៊ុតដោយ Koke និង Iago Aspas ត្រូវបាន Akinfeev សង្គ្រោះបាន ខណៈខាងរុស្ស៊ីស៊ុត៤គ្រាប់ចូលទាំងអស់៕

ទស្សនាវីដេអូ៖