ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់បានវាយបកយកឈ្នះក្រុមជម្រើសជាតិស៊ុយអែត២ទល់នឹង១កាលពីយប់មិញនៃការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងពូល F។

ជាក់ស្តែងក្រុមរហស្សនាមទ័ពលឿងបានស៊ុតនាំមុខមុនដោយខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Ola Toivonen នៅក្នុងវគ្គទី១។ ដោយឡែកឈានចូលមកដល់វគ្គទី២ ខ្សែបម្រើ Marco Reus បានស៊ុតតាមស្មើមកវិញ មុនពេលដែលខ្សែការពារ Jerome Boateng ទទួលបានកាតក្រហម។ លុះនៅនាទីទី៩០+៥ទៅហើយ ទើបខ្សែបម្រើ Toni Kroos អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឲ្យក្រុមរហស្សនាមឥន្រ្ទីដែកវាយបកយកឈ្នះដោយលទ្ធផល២ទល់នឹង១តែម្តង។

គិតត្រឹម២ប្រកួតនេះ ម៉ិចស៊ិកកូមាន៦ពិន្ទុ ខណៈស៊ុតអែតនៅលេខ២ដោយមានពិន្ទុស្មើគ្នាជាមួយអាល្លឺម៉ង់ ហើយកូរ៉េខាងត្បូងនៅបាតតារាងមិនមានពិន្ទុនៅក្នុងដៃឡើយ។

ទស្សនាវីដេអូហាយឡាយ៖