Gerard Deulofeu បានក្លាយជាកីឡាកររបស់ Barcelonaម្ដងទៀតហើយ ក្រោយពេលក្លឹបយក្សប្រចាំតំបន់ Catalan ទិញផ្ដាច់កុងត្រាមកវិញក្រោយលក់ឲ្យ Everton កាលពី២ឆ្នាំមុន។
កីឡាករវ័យ២៣ឆ្នាំ កំពុងជាប់ភារកិច្ចបង្ហាញខ្លួនក្នុងជម្រើសជាតិអេស្ប៉ាញ ក្នុងពានរង្វាន់ Euro U-21 នៅប្រទេសប៉ូឡូញ បានប្ដូរទៅលេងនៅកីឡដ្ឋាន Goodison Park ក្នុងកុងត្រាជាអចិន្ត្រៃយ៍កាលពីឆ្នាំ២០១៥ ប៉ុន្តែមិនបានទទួលការពេញចិត្តពីលោក Ronald Koeman នោះទេ ហើយក៏បានប្ដូរទៅលេងនៅ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងជើងទី២ពាក់កណ្ដាលរដូវកាលមុន។
កិច្ចព្រមព្រៀងថ្មីជាមួយក្រុមអ្នកមានបុណ្យ មានសុពលភាពដល់ឆ្នាំ២០១៩ ហើយក្លឹបក្នុងបានឈានដល់ដំណាក់កាលចុងក្រោយ ក្នុងការចំណាយលុយ១២លានផោនឲ្យ Everton។ បែបនេះក្ដី! គេមិនទាន់ដឹងថាតើខ្សែប្រយុទ្ធរូបនេះ មានអនាគតល្អជាមួយកីឡដ្ឋាន Camp Nou ឬត្រូវលក់ចេញម្ដងទៀតនោះទេ៕
ប្រភព៖ Marca