ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានបរាជ័យក្រោមថ្វីជើងរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ិចស៊ិកកូដោយលទ្ធផល២ទល់នឹង០កាលពីយប់មិញនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 ក្នុងពូល F។

នៅក្នុងជំនួបនាកីឡដ្ឋាន Rostov Arena ក្រុមទាំង២មានឱកាសដូចៗគ្នា ប៉ុន្តែម៉ិចស៊ិកកូអាចរកគ្រាប់បាល់នាំមុខបាន១គ្រាប់ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Carlos Vela នៅនាទីទី២៦ ខណៈឈានចូលមកដល់វគ្គទី២ទើបខ្សែប្រយុទ្ធ​ Javier Hernandez បន្ថែមបាន១គ្រាប់ទៀតនៅនាទីទី៦៦។

 ដោយឡែកក្រុមរហស្សនាមខ្លាខៀវក៏អាចរកបាន១គ្រាប់តាមមកវិញដោយខ្សែបម្រើ Son Heung-Min នៅចុងម៉ោងទៅហើយ ដោយលទ្ធផល២ទល់នឹង១នេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។

ទស្សនាវីដេអូហាយឡាយ៖