ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ក្រសោបបាន៣ពិន្ទុនៅថ្ងៃសុក្រ​ ទី១៥ មិថុនា បើកឆាកប្រចាំពូល B ព្រឹត្តិការណ៍ FIFA World Cup 2018 លើទឹកដីរុស្ស៊ី ក្រោយពីយកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុកដោយលទ្ធផល១ទល់ន០។

ក្រុមទាំងពីរបានដាក់សម្ពាធលើគ្នាទៅវិញទៅមកឥតដាច់ តែមិនបានសម្រេច។ លុះចូលដល់នាទី៩០បូក៥ កីឡាករ ​Aziz Bouhaddouz ភ្លាត់ស្នៀតតែតបាល់បញ្ចូលទីខ្លួនឯងពីការលើហ្វ្រីឃីករបស់អ៊ីរ៉ង់​។

ក្រោយបញ្ចប់ការប្រកួតពូល B អ៊ីរ៉ង់ ឈរនៅកំពូលតារាងដោយមាន៣ពិន្ទុនៅក្នុងដៃ ស្របពេលដែលអេស្ប៉ាញ និង ព័រទុយហ្គាល់ មានម្នាក់១ពិន្ទុ ក្រោយពីស្មើគ្នា៣ទល់នឹង៣ ខណៈម៉ារ៉ុកនៅបាតតារាង។

ទស្សនាវីដេអូ៖