ខ្សែបម្រើប្រយុទ្ធ Mohamad Salah នឹងចូលលេងបើកឆាកព្រឹត្តិការណ៍ FIFA World Cup ក្នុងជំនួបជាមួយអ៊ុយរុយហ្គាយនៅល្ងាចនេះ នេះបើតាមការប្រកាសរបស់គ្រូបង្វឹកអេហ្ស៊ីប លោក Hector Cuper។
បុរសវ័យ៦២ឆ្នាំបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “Salah ធ្វើបានយ៉ាងល្អណាស់ក្នុងការជំរុញឲ្យមានការឆាប់ជាសះស្បើយពីរបួស។ យើងនឹងបន្តតាមដានទៀត ប៉ុន្តែឥឡូវនេះ ខ្ញុំអាចនិយាយយ៉ាងច្បាស់ថា ១០០% រូបគេនឹងចូលលេងក្នុងប្រកួតប៉ះអ៊ុយរុយហ្គាយ បើសិនជាគ្មានអ្វីធំដុំកើតឡើង”។
គួរបញ្ជាក់ថា សមាជិករបស់ហង្សក្រហម Liverpool បានរងរបួសស្មាក្នុងអំឡុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ពេលប៉ះជាមួយ Real Madrid ដែលជាហេតុធ្វើឲ្យរូបគេមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនបាននៅថ្ងៃបើកឆាកពានរង្វាន់បាល់ទាត់ពិភពលោកទល់នឹងអ៊ុយរុយហ្គាយនៅល្ចាចនេះ។