កាលពីពេលថ្មីៗនេះ Jose Mourinho បាន​បន្ត​បង្ហាញ​ក្រុម​ខ្លាំង​ដែល​មាន​លទ្ធភាព​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​នោះ​មាន ព័រទុយហ្គាល់ ប្រេស៊ីល អាហ្សង់ទីន​និង​អាល្លឺម៉ង់។

បុរសរហស្សនាម The Special One វិភាគបន្ត​ថា ព័រទុយហ្គាល់​ដែល​ជា​ជម្រើស​ជាតិ​របស់​លោក​នឹង​អាច​យក​ឈ្នះ​ជើង​ខ្លាំង​​ម្ចាស់​ពាន World Cup ៥​សម័យ​ ប្រេស៊ីល។ ព័រទុយហ្គាល់​ជា​ជើង​ខ្លាំង​មិន​អាច​មើល​រំលង ព្រោះ​ឆ្នាំ​២០១៦ ពួក​គេ​ជា​ម្ចាស់​ជើង​ឯក Euro។

ចំណែកឯក្រុម​ទៀត​ដែល​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រូបង្វឹករបស់ Man UTD សម្រេច​យក​អាហ្សង់ទីន ដែល​​ជា​ជើង​ឯក​រង​ព្រឹត្តិការណ៍​មុន។

ទស្សនាការវិភាគរបស់លោក Jose Mourinho៖