យោងតាមការបញ្ជាក់របស់ FIFA អជ្ញាកណ្តាលជនជាតិអាហ្សង់ទីន Nestor Pitana (ណេស្តើ ពីតាណា) នឹងកាត់សេចក្តីការប្រកួតបើកឆាក FIFA World Cup 2018 រវាងក្រុមម្ចាស់ផ្ទះរុស្ស៊ីទល់នឹងក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីត។

លោក Pitana នឹងចូលរួមកាត់សេចក្តីនៅលើទីលានជាមួយអជ្ញាកណ្តាល Juan Pablo Bellati (ហន ប៉ាប្លូ បេឡាទី), Hernan Maidana (ហើណាន់ ម៉ៃដាណា), និងលោក Sandro Ricci (សាន់ដ្រូ រីឆី)ដែលជាមន្រ្តីទី៤មកពីប្រេស៊ីល។

 

គួររំលឹកថា VAR នឹងត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណកម្មការផ្សេងៗទៀត។

គួរបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះរុស្ស៊ីនឹងត្រូវជួបជាមួយក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃបើកឆាក FIFA World Cup 2018 នាវេលាម៉ោង១០យប់នាថ្ងៃស្អែកនេះ ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍​ CBS (CTN, CNC & MYTV) ផងដែរ។