កាលពីម្សិលមិញ Manchester United ​បាន​ប្រកាស​ទិញ​បានខ្សែ​ការពារ​ស្លាប​វ័យ​១៩ ឆ្នាំ​ Diogo Dalot ពី​ក្លឹប Porto ជាផ្លូវការ ខណៈតម្លៃ​នៃ​ការ​ផ្ទេរ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ​ទេ។

 

អ្នកចាត់ការ Jose Mourinho ជឿថាសមាជិកក្រុមជម្រើសជាតិU21ព័រទុយហ្គាល់រូបនេះអាចផ្ដល់ការប្រកួតប្រជែងដល់ប្រធានក្រុម Antonio Valencia។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្លឹប​បិសាច​ក្រហម ខ្សែ​ការពារ​ស្លាប​ដែល​អាច​លេង​ទាំង​ខាង​ស្ដាំ​និង​ឆ្វេង​រូប​នេះ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ និង​រីករាយ​របស់​ខ្លួន​ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប និង​លេង​ក្នុង Premier League។ កីឡាករ​បាន​និយាយ​ថា “នឹង​ខំ​ប្រឹង​គ្រប់​យ៉ាង” ដើម្បី​ជួយ​ក្លឹប​ឲ្យ​បាន​ឈ្នះ​ប្រកួត។

ខ្សែ​ការពារ​ស្លាប​ Diogo Dalot ទើប​បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ Porto កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ប៉ុណ្ណោះ និង​លេង​បាន​ ៨ ប្រកួត​ឲ្យ​ក្លឹប​ព័រទុយហ្គាល់។ យ៉ាង​នេះ​ក្ដី កីឡាករ​ត្រូវ​បាន​រាយការណ៍​ថា​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​លេង​នៅ​ឈុត​យុវជន​ឲ្យ​ក្រុម​ជម្រើស​ជាតិ និង​ក្លឹប Porto។ កីឡាករ​បាន​ជួយ​ព័រទុយហ្គាល់​ឲ្យ​ឈ្នះ UEFA European Under-17 Championship កាល​ពី​ឆ្នាំ ២០១៦។