ខ្សែស្លាប Leroy Sane មិនមានឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៣ របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលនឹងត្រូវទៅលេង World Cup នៅរុស្ស៊ីនាពេលខាងមុខនេះឡើយ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ លោក Low បានហៅការសម្រេចចិត្តដែលកាត់ឈ្មោះ Sane ចោលគឺជា “ការសម្រេចចិត្តដ៏សែនប្រកៀកប្រកិត”។ លោកបានបញ្ជាក់ថា កន្លងមក លោកបានពិចារណាថាតើគួរជាកីឡាករ Manchester City រូបនេះ ឬខ្សែស្លាបJulian Brandt របស់ Bayer Leverkusenដែលគួរតែជាប់ឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៣។ ចុងបញ្ចប់ លោកបានជ្រើសយកកីឡាករ Brandt។
យ៉ាងនេះក្ដី លោក Low មិនបានបញ្ជាក់ឲ្យច្បាស់ទេថា ម៉េចបានលោកជ្រើសរើស Brandt ជាជាង Sane ប៉ុន្តែបើតាមការចុះផ្សាយរបស់ Metro ខ្សែស្លាប Brandt មានរបៀបលេងការពារជាង Sane។ ម្យ៉ាងទៀត អាល្លឺម៉ង់សំបូរកីឡាករប្រយុទ្ធរួចទៅហើយ (Julian Draxler, Marco Reus និង Thomas Muller)។
កីឡាករ ៣ រូបទៀតដែលមានវាសនាដូច Sane ដែរ រួមមាន កីឡាករ Bernd Leno, Jonathan របស់ Bayer Leverkusen និង ខ្សែប្រយុទ្ធ Freiburg កីឡាករ Nils Petersen។
ទោះជាយ៉ាងណា Sane អាចតែនៅមានឱកាសបង្ហាញខ្លួននៅ World Cup ខាងមុខ ក្នុងករណីបើមានកីឡាករប្រយុទ្ធមួយរូបរបួសនៅ ២៤ ម៉ោង មុនប្រកួតទី ១ ពេលប៉ះម៉ិកស៊ិកនៅថ្ងៃទី ១៧ មិថុនាខាងមុខ៕