Manchester City ត្រូវបានរាយការណ៍ថាខិតកាន់តែកៀកនឹងការផ្ទេរយកខ្សែបម្រើស្លាប Riyad Mahrez ពី Leicester City ក្នុងតម្លៃ៧៥លានផោន។
ការចរចាកំពុងបន្តធ្វើ ហើយលក្ខខណ្ឌនានានឹងត្រូវបានសម្រេចឆាប់ៗ ប៉ុន្តែភាគីទាំងអស់សង្ឃឹមថាសេចក្ដីសម្រេចជាវិជ្ជមានមួយនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។ ខណៈ Leicester ក៏ចង់បានខ្សែបម្រើស្លាបវ័យ២១ឆ្នាំ Patrick Roberts ពី Man City វិញដែរ តែករណី២នេះចរចាដាច់ដោយឡែកពីគ្នា។
ក្រៅពីនេះ Man City ក៏បានដាក់សំណើ៤០លានផោនទៅ Napoli ដើម្បីសូមទិញ Jorginho ដែរ ប៉ុន្តែក្លិបអ៊ីតាលីចង់បានតម្លៃក្បែរ៦០លានផោន ស្របពេលខ្សែបម្រើវ័យក្មេងរបស់ក្លិបមេឃខៀវ Oleksandr Zinchenko ក៏ត្រូវបានលើកជាលទ្ធភាពនៃការថែមក្នុងកិច្ចព្រមព្រៀងនេះដែរ៕