ខ្សែប្រយុទ្ធ Son Heung-min របស់ Tottenham Hotspur រកបាន២គ្រាប់ម្នាក់ឯង រួមទាំងការស៊ុតពីចម្ងាយ២៣ម៉ែត្រយ៉ាងអស្ចារ្យជួយ កូរ៉េខាងត្បូង ផ្ដួល ហុងឌុយរ៉ាស ២-០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅថ្ងៃចន្ទទី២៨ខែឧសភា ត្រៀម World Cup 2018។
ខណៈអតីតសមាជិក Swansea និងជាប្រធានក្រុម Ki Sung-yeung អង្គុយកៅអីបម្រុង Son ដែលពាក់ស្លាកកាពីទែនជំនួស ផ្ដើមបើកការនាំមុខក្នុងនាទី៦០ មុនថែមគ្រាប់ទី២ក្នុងនាទី៧២ពីក្បែរប៊ុត។
គួរដឹងថា កូរ៉េខាងត្បូង នឹងចាប់ផ្ដើមយុទ្ធនាការ World Cup 2018 ទល់នឹង ស៊ុយអែត នៅថ្ងៃទី១៨ខែមិថុនា មុនជួប អាល្លឺម៉ង់ និង ម៉ិកស៊ីកូ ក្នុងពូល F៕