អ្នកចាត់ការ Jose Mourinho បានសម្រេចលុបគណនី Instagram ផ្ទាល់ខ្លួនរបស់លោកចោល ក្រោយពីមានការគំរាមកំហែងមួយ បន្ទាប់ពីដឹកនាំក្រុមចាញ់ Chelsea នៅពានរង្វាន់ FA Cup កាលពីសប្តាហ៍មុន។

ក្រុមបិសាចក្រហមបានបរាជ័យមិនអាចលើកពានរង្វាន់ FA Cup ជាលើកទី១៣ របស់ខ្លួនបាន ក្រោយពីចាញ់ Chelsea ១ទល់នឹង០​​​ កាលពីថៃ្ងសៅរ៍ កន្លងទៅ ដែលធើ្វឲ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ត្រូវបានជនមិនស្គាល់មុខ ធើ្វការគំរាមកំហែងលោក និងក្រុមគ្រួសារតាមរយៈបណ្តាញសង្គមនេះតែម្តង។

ក្រោយពីជួបរឿងបែបនេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បានសម្រេចលុបចោលនូវគណនី Instagram របស់លោក ដែលមានអ្នកចុច follow ដល់ទៅជាង ២.៨លាននាក់ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួននិងក្រុមគ្រួសារ។

 

សូមបញ្ជាក់ថា លោក Mourinho ទើបតែចាប់ផ្ដើមបង្កើតគណនេយ្យសង្គម Instagram ប៉ុណ្ណោះ ពោលគឺនៅពេលដែលរូបលោកចាប់ផ្ដើមចូលបង្វឹក Man UTD កាលពីឆ្នាំ២០១៦៕