លោក Jose Mourinho បានអះអាងថាការចាកចេញពី Chelsea របស់ Mohamed Salah កាលពីឆ្នាំ២០១៦គឺជាជម្រើសរបស់ក្លឹបមិនមែនជាការសម្រេចចិត្តរបស់គាត់នោះទេ។
Salah កំពុងតែល្អបច្ចុប្បន្នហ្នឹងចាប់តាំងពីមកដល់ Liverpool ក្នុងតម្លៃ៣៦.៩លានផោនពីRoma ក្នុងខែមិថុនាឆ្នាំមុនដោយរកបាន៤៣គ្រាប់គ្រប់ពានរង្វាន់ហើយពេលនេះរូបគេជួយ Liverpool ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងឈ្នះពាន PFA Players’ Player of the Year។
កាលនៅChelsea ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្ស៊ីបលេងបាន១៩ប្រកួតក្នុងការចំណាយពេល២ឆ្នាំកន្លះរាប់ទាំងចំណាយពេលខ្ចីជើងទៅFiorentina និងRoma មុនពេលលក់ដាច់ក្នុងខែសីហាឆ្នាំ២០១៦។
លោក Jose Mourinho ដែលពេលដឹកនាំ Manchester United បានបញ្ជាក់ថាវាជាការសម្រេចចិត្តរបស់ក្លឹបដែលឲ្យ Salah ទៅដោយសារតែអតីតកីឡាកររបស់Basel រូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងនៅ Premier League។
“ នេះជាលើកដំបូងហើយដែលខ្ញុំនិយាយពីរឿងនេះប៉ុន្តែភាពអយុត្តិធម៌ជាច្រើនដែលនិយាយពីខ្ញុំ។មនុស្សនិយាយថាខ្ញុំជាអ្នកដែលលក់ Salah ហើយតាមពិតវាផ្ទុយទៅវិញនោះទេ។ ខ្ញុំចាអ្នកទិញ Salah”។ Jose និយាយក្នុងកាសែត ESPN Brasil។
“ ខ្ញុំជាអ្នកទិញSalah កាលនោះខ្ញុំនៅ Chelsea ហើយទិញ Salah មក។ខ្ញុំកំពុងដឹកនាំ Chelsea ហើយទិញ Salah ឲ្យមក Chelsea ប៉ុន្តែគាត់ពេលនោះគាត់មកទាំងក្មេង រាងកាយមិនទាន់អាចលេងបាន ការគិតក៏មិនទាន់ដល់ ទំនាក់ទំនងក្នុងសង្គមនិងវប្បធម៌ក៏មិនសម្របខ្លួនបានល្អ។ហើយគាត់តែងតែភ្លេចគ្រប់យ៉ាងនៅអ្វីដែលយើងបានបង្រៀនគាត់”។
“ យើងសម្រេចចិត្តឲ្យគាត់លេងខ្ចីជើងហើយគាត់ក៏បានសុំយើងអញ្ចឹងដែរ។ គាំត់ចង់លេងច្រើនហើយគាត់ក៏ទៅហើយយើងសម្រេចចិត្តឲ្យទៅខ្ចីជើងនៅ Fiorentina។នៅឯ Fiorentina គាត់ចាប់ផ្ដើមល្អ តែ Chelsea សម្រេចចិត្តលក់គាត់។ OK! ទេប៉ុណ្ណឹង”។
“ហើយនិយាយថាខ្ញុំជាអ្នកលក់វាជារឿងកុហក។ខ្ញុំទិញគាត់មកខ្ញុំយល់ព្រមឲ្យគាត់លេងខ្ចីជើង ខ្ញុំគិតថាវាចាំបាច់ ខ្ញុំគិតChelsea មានខ្សែប្រយុទ្ធស្លាបច្រើន ពួកគេមានចំនួននៅលេងនៅឡើយដូចជា Willian, Hazard និងកីឡាករដទៃទៀតដែលត្រៀមលេងក្នុងកម្រិតខុសៗគ្នា”។
“ដូច្នេះការសម្រេចចិត្តឲ្យគាត់លេងខ្ចីជើងជារឿងត្រឹមត្រូវតែការសម្រេចចិត្តលក់គាត់ ហើយយកលុយទៅទិញកីឡាករផ្សេងមិនមែនជាការគិតរបស់ខ្ញុំ”។
“ ប៉ុន្តែនិយាយឲ្យច្បាស់ ខ្ញុំបានទិញ Salah តែមិនបានលក់ Salah ។ ពេលនេះគាត់លេងបានល្អអស្ចារ្យ ខ្ញុំរីករាយនូវអ្វីដែលគាត់បានធ្វើពីព្រោះគាត់ទាត់ចូលគ្រប់ក្លឹបលើកលែងតែយើងចំនួន២ប្រកួតគាត់ទាន់ស៊ុតចូល”៕