ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក លោក Gianni Infantino បាន​បញ្ជាក់​ថា ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល ​(VAR) នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ប្រកួត ​World Cup 2018 នៅ​ប្រទេស​រុស្សី​ឆ្នាំ​ក្រោយ។

ដំណើរ​ការ​ប្រព័ន្ធ​បច្ចេកទេស​ពិនិត្យ​កំហុស​(VAR)នេះ ​ត្រូវ​បាន​ដាក់​សាកល្បង​ក្នុង​ការ​ប្រកួត​  2016 Club World Cup ខណៈ​ក្រោយ​មក​ ​វា​អាច​ជួយ​សម្រេច​ចិត្ត​ក្នុង​ការ​កែ​កំហុស​ក្នុង​កម្រិត​មួយ​ខ្ពស់​ នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​អេស្ប៉ាញ ​នឹង​បារាំង​ហើយ​ការ​ប្រកួត​ Confederation Cup ​លើក​​នេះ​ក៏​បាន​ដាក់​ឲ្យ​ដំណើរ​ផង​ដែរ។

 

“​យើង​នឹង​ប្រើ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ក្នុង ​World Cup 2018 ដោយ​សារ​តែ​យើង​ចង់​បាន​ការ​ប្រកួត​មួយ​ឆ្ពោះ ​ទៅ​រក​លទ្ធផល​បែប​វិជ្ជមាន​កាន់​តែ​ខ្ពស់។ ក្នុង​ឆ្នាំ​២០១៧​នេះ​ មិន​ថា​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​មើល​ក្នុង​កីឡដ្ឋាន ​ឬ​នៅ​ផ្ទះ​នោះ​ទេ​ គឺ​អាច​ឃើញ​គ្រប់​វិនាទី​ដែល​អាជ្ញាកណ្ដាល​បង្កើត​កំហុស។ យើង​មិន​អាច​មាន​ស្ថានភាព​តែ​មួយ​ពេល​ ដែល​នរណា​ម្នាក់​មិន​អាច​ដឹង​ពី​កំហុស​របស់​អាជ្ញាកណ្ដាល​។​​” លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ ​ជាមួយ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ជើង​៕