ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការប្រកួតបង្គ្រប់កិច្ចក្នុងពូល G ពានរង្វាន់ AFC Asian Cup វគ្គជម្រុះជុំចុងក្រោយជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងកីឡដ្ឋាននៃប្រទេសតាហ្ស៊ីគីស្ថានវេលាម៉ោង៤រសៀល(ម៉ោងនៅ តាហ្ស៊ីគីស្ថាន)។
ការប្រកួតនេះទោះបីជាកម្ពុជាមិនអាចបន្តដំណើរទៅវគ្គបន្ត ប៉ុន្តែជ័យជម្នះសម្រាប់អ្នកគាំទ្រកម្ពុជា១៦លាននាក់ក្នុងប្រទេសកំពុងទន្ទឹងរង់ចាំ ខណៈដែលតារាងចំណាត់ថ្នាក់ FIFA Ranking ក៏ជាគោលបំណងរបស់ជម្រើសជាតិគោព្រៃកម្ពុជាមួយនេះដែរ។
រំលឹកកាលប្រកួតដែលកម្ពុជាឈ្នះឡាវក្នុងលទ្ធផល១ទល់០នោះ លោក ប្រាក់ សុវណ្ណារ៉ាបានដាក់កីឡាករវ័យក្មេង៤រូបឲ្យលេងជម្រើសដំបូង១១នាក់ជាលើកទី១ក្នុងអាជីពរបស់ពួកគេគឺ ស៊ិន កក្កដា អ៊ុក សុវណ្ណ សុខ ហ៊ាង និង ម៉ាត់ ណូរុន ចុះពេលជួបអាហ្វហ្គានីស្ថានរសៀលនេះកម្ពុជាមានជម្រើសដំបូង១១នាក់បែបណា?
បើវិភាគពីទម្រង់លេងរបស់អាហ្វហ្គានីស្ថាន ដែលជាក្រុមរឹងមាំដោយសារកីឡាករមានមាឌធំខ្ពស់ៗ ហើយកីឡាករប្រកបដោយបទពិសោធន៍ ជាមួយក្លឹបនៅតំបន់អឺរ៉ុបមួយចំនួនផងនោះ ការប្រកួតលោក ប្រាក់ សុវណ្ណារ៉ានឹងដាក់កីឡាករពេញជើង និងកីឡាករមានបទពិសោធន៍ច្រើនក្នុងជម្រើសជាតិដូចគ្នា។
អាណាចក្រកីឡាសូមទស្សន៍ទាយជម្រើសដំបូងរបស់កម្ពុជាដូចតទៅ៖
ទម្រង់៖ ៤-៣-៣៖
អ្នកចាំទី៖ ស៊ូ យ៉ាទី
ខ្សែការពារ៖ រស់ សំអឿន, ហុង ផេង, សឿយវិសាល, ឆេង ម៉េង
ខ្សែបម្រើ៖ ជារី ចន្ថា ប៊ីន, សុះ ស៊ូហាណា, ស៊ិន កក្កដា,
ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា, កែវ សុផេង, ប្រាក់ មុន្នីឧត្តម។
រូបភាព៖រូបភាពសហព័ន្ធបាល់ទាត់កម្ពុជា