សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កីឡា​ហែលទឹក គឺ​កញ្ញា ហែម ថុនវីទីនី ដែល​ធ្លាប់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក​តំណាង​ឱ្យ​កម្ពុជាំ នៅ​ពេល​បាន​ប្រកាស​បង្ហាត់​សិស្ស​ហើយ ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ច័ន្ទ ដល់​សុក្រ ក្នុង​មួយ​សប្ដាហ៍។

សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​ខ្លួន ហែម ថុនវីទីនី បាន​បញ្ជាក់​ថា៖«សំរាប់​បងប្អូន​អ្នក​ដែរ​ចង់​ហ្វឹកហាត់​ហែលទឹក​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ឱកាស​ខែ​វ៉ាកង​នេះ​នាង​ខ្ញុំ​ចាប់​ផ្តើម​ទទួល​ចុះ​ឈ្មោះ​ពី​ថ្ងៃ​នេះ​តទៅ​ដោយ​មាន​គ្រូ​ជំនួយ​ជា​ច្រើន​ដែរ​មាន​ជំនាញ​ពិត​ប្រាកដ​។ ម៉ោង​សម្រាប់​ហ្វឹកហាត​មាន​អោយ​ជ្រើស​រើស​តាម​ពេល​ដែរ​ចង់​បាន​ ព្រម​ទាំង​ទទួល​ក្មេង​ចាប់​ពី៥ឆ្នាំឡើង​ទៅ​ និង​ទទួល​បង្ហាត់​មនុស្ស​ធំ​ដែល​មិន​ទាន់​ចេះ​សោះ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​លេខ078379037, 069686810។

កីឡា​ការិនី ហែមថុនវីទីន ក៏​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ដែល​សហព័ន្ធខ្មែរ​កីឡាហែលទឹក​ត្រៀមបញ្ជួន​​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ ស៊ីហ្គេម នៅ​​ប្រទេស​ម៉ាឡេស៊ី នាខែសីហាខាងមុខនេះ ជាមួយ​មិត្តរួម​ជាតិ​ដូចជា​កីឡាករ ចេង សុផា, ធឿន ចាន់ថុល, ចេង ពីរោធ, ហែម ថុនពន្លឺ, លឹម កែវឧត្តម និងកីឡាការិនី​សុខ វរលក្ខណ៍ រួមទាំងគ្រូបង្វឹក២នាក់។ សម្រាប់វិញ្ញាសាប្រកួតមានច្រើន ក្នុងនោះ មានវិញ្ញាសាហែលឯកត្តជន ៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០កង្កែប, សេរី ៥០ម៉ែត្រ និង១០០ម៉ែត្រ, មេអំបៅ ៥០ម៉ែត្រ និង១០០ម៉ែត្រ, ហែលផ្ងារ ៥០ម៉ែត្រ, ១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់៤របៀប ៤ដងសេរី៕