ក្លឹបយក្សអេស្ប៉ាញ Atletico Madrid បានឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេ ដោយយកឈ្នះក្រុមមកពីរុស្សី Lokomotiv Moscow ដល់ទៅលទ្ធផលសរុបគ្រាប់បាល់ទាំងពីរជើង៨-១ខណៈជើងទី២យប់មិញស៊ីដល់ទៅ៥គ្រាប់ទល់នឹង១ ។
៥គ្រាប់របស់ក្រុម Diego Simeone រកបានដោយកីឡាករ Angel Correa នាទី១៦, Saul Niguez នាទី៤៧ Fernando Torres ២គ្រាប់នាទី៦៥(ពិន័យ១១ម៉ែត្រ)និងនាទី៧០។ Antoine Griezmannបន្ថែមមួយគ្រាប់ទៀតនៅនាទី៨៥។ ចំណែក Lokomotiv Moscowរកបានរង្វាន់លួងចិត្តបានមួយគ្រាប់ដែរដោយកីឡាករ Maciej Rybus នាទី២០។
វីដេអូខាងក្រោម៖
[youtube id=”-Vl1vohTc_E”]