ក្រុមបឹងកេតអង្គរនឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Home United ក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះពូល F ហើយការប្រកួតនេះបើបឹងកេតឈ្នះអាចមានឱកាសឡើងទៅវគ្គបន្ត តែបើចាញ់គឺរើបង្វេចមកផ្ទះវិញចាំប្រកួតឆ្នាំក្រោយ។
ឆ្លងកាត់៣ប្រកួតកន្លងមកក្រុមលោក កែវ កុសលបានទទួលឈ្នះមួយនិងចាញ់២។ លើកទីមួយចាញ់ Ceres-Negro ៩-០, ចាញ់ Shan United ២ទល់១និងឈ្នះ Home United ៣ទល់២។និយាយក្នុងពូល F នេះ Ceres Negro ឈរកំពូលតារាងហើយការប្រកួតត្រូវជួបម្ចាស់ផ្ទះ Shan United ដែលឈរលេខ៣ក្នុងពូល។
ភាគរយខ្ពស់ដែលក្រុមជើងឯកហ្វីលីពីនអាចយកឈ្នះក្រុមជើងឯកមីយ៉ាន់ម៉ាដែលមានបីពិន្ទ៣ស្មើជាមួយបឹងកេត។ បើបឹងកេតឈ្នះ Home United ដែលឈរលេខ២ក្នុងពូលហើយកំពុងកាន់៤ពិន្ទុនោះ បឹងកេតនឹងឡើងទៅឈរលេខ២មាន៦ពិន្ទុហើយឱកាសមានកាត់តែច្រើន។
អ្វីៗត្រឹមតែគិតប៉ុណ្ណោះ តើបឹងកេតអាចទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Home United ដែលខ្លាំងក្នុងទឹកដីរបស់ខ្លួនដែរឬទេ? ការប្រកួតនេះនឹងចាប់ផ្ដើមចែកបាល់នៅវេលាម៉ោង៦ និង៣០នាទីល្ងាចនេះ ដែលទូរទស្សន៍ BTVធ្វើការផ្សាយផ្ទាល់៕
រូបភាព៖បឹងកេត