Mesut Ozil បាន​ក្លាយ​ជា​កីឡាករ​បញ្ជូន​បាល់​(Assist)​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​លឿន​ជាង​គេ​គឺ​៥០​ដង​ហើយ​ក្នុង​Premier League​ដោយ​លេង​ត្រឹម​តែ​១៤១​ប្រកួត។

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ទាត់​បាល់​ហ្វ្រីឃីក​ឲ្យ​ខ្សែ​ការពារ​ Shkodran Mustafi តែត​បញ្ចូល​ទី​​ដែល​ប្រកួត​នេះ និយាយ​បាន​ជា​ជ័យជម្នះ​លើក​ទី​៧០០​ប្រកួត​ហើយ​របស់​លោក​ Arsene Wenger ​ចាប់​តាំង​ពី​មក​ដឹកនាំ ​Arsenal ដំបូង។

Ozil លេង​បាន​១៤១​ប្រកួត​ឲ្យ ​Arsenal ដោយ​បញ្ជូន​បាល់​បាន​៥០​ដង​ ខណៈ​ដែល​ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ទម្លាក់​អតីត​កីឡាករ​ Manchester United លោក Eric Cantona ដែល​លេង​បាន​១៤៣​ប្រកួត​បញ្ជូន​បាល់​បាន​៥០​ដង។

 

កីឡាករ​វ័យ​២៩​ឆ្នាំ​ក៏​បាន​រក​បាន​២៧​គ្រាប់​ផង​ដែរ ​ក្នុង​ចំណោម​ចំនួន​ប្រកួត​ដែល​បាន​ចូល​លេង​ខាង​លើ៕