លោកចៅហ្វាយក្រុង Barcelona បាននិយាយថា ព្រលានយន្តហោះនៅក្នុងទីក្រុងមួយនេះ មិនអាចធ្វើការពង្រីកដើម្បីទទួលអ្នកដំណើរដែលចេះតែកើនឡើងនោះទេ ដោយសារតែផ្ទះរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Lionel Messi ស្ថិតនៅក្បែរនោះ។
លោក Javier Sanchez-Prieto បានថ្លែងថា តំបន់ Castelldefels ជាទីកន្លែងដែល Messi និងក្រុមគ្រួសារកំពុងរស់នៅត្រូវបានហាមឃាត់ ជាតំបន់ពុំមានការហោះហើរ (No Fly zone) ដើម្បីការពារសុវត្ថិភាព។ ភូមិគ្រឹះរបស់ Messi ស្ថិតនៅចម្ងាយត្រឹមតែ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះ Barcelona ដែលគេចាត់ទុកថាជាព្រលានយន្តហោះដ៏មមាញឹកបំផុតមួយនៅអឺរ៉ុប។
តំបន់ Castelldefels មានកីឡាករបាល់ទាត់ល្បីៗជាច្រើនដែលរស់នៅទីនោះ ដូចជា Luis Suarez, Philippe Coutinho
និង Neymar ក៏ធ្លាប់នៅម្ដុំនេះដែរ។ លោក Sanchez-Prieto បន្ដថា ពួកយើងចង់ពង្រីកវាលយន្តហោះ អោយបានកាន់តែវែង ដើម្បីទទួលយន្តហោះអោយបានច្រើនតែគម្រោងនេះមិនអាចកើតឡើងនោះទេ ព្រោះគ្មាននរណាអាចហោះកាត់ពីលើផ្ទះរបស់ Messi បានទេ។ រឿងពិសេសបែបនេះមានតែមួយប៉ុណ្ណោះនៅលើលោកនេះ! ៕
The Sun