ការប្រកួតចំនួនពីរគូររវាងណាហ្គាវើលជាមួយព្រះខ័នរាជរាជស្វាយរៀង និងអង្គរថាយហ្គ័រត្រូវប៉ះគ្នាជាមួយក្រុមក្រសួងការពារជាតិ ដែលនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នៅថ្ងៃអាទិត្យទី ៤ ត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី មិនអនុញ្ញាតឲ្យប្រកួតនៅទីនោះឡើយ។
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់បានផ្ដល់ដំណឹងមុននេះថា ការប្រកួតក្នុងសប្ដាហ៍មួយរវាងគូរខាងលើ នឹងត្រូវប្ដូរទៅកីឡដ្ឋានផ្សេង ពីព្រោះ ខាងសហព័ន្ធបាល់ទាត់អាស៊ី ដែលជាអ្នករៀបចំការប្រកួតក្នុងពាន AFC Cup រវាងក្រុមបឹងកេតនិងក្រុមមកពីសិង្ហបុរី Home United មិនអនុញ្ញាតឲ្យកីឡដ្ឋានដែលត្រូវប្រើប្រាស់សម្រាប់ពានរង្វាន់ខាងលើ ប្រកួតមុន២ថ្ងៃនោះឡើយ។
អញ្ចឹងហើយតាមកាលវិភាគថ្មីសម្រាប់សប្ដាហ៍ទីមួយគឺ ក្រុមណាហ្គាវើលត្រូវប្ដូរទៅលេងនៅកីឡដ្ឋានរបស់ក្រុមអាស៊ីអឺរ៉ុបសិនហើយចំណែក Angkor Tiger ត្រូវលេងជាមួយក្រុមទ័ព នៅកីឡដ្ឋានខេត្តសៀមរាបវិញ ខណៈដែលការប្រកួតទាំងពីរគូរធ្វើនៅម៉ោង៣រសៀល៕