អ្នកចាត់ការរបស់ក្រុម Real Madrid លោក Zinedine Zidane មិនពេញចិត្តទៅនិងលទ្ធផលបរាជ័យកាលពីយប់មិញនោះទេ ដោយលោកនិយាយថា ពួកយើងលេងបានល្អជាង ហើយការស៊ុតសម្លាប់នៅចុងម៉ោងនេះ ពិតជាធ្វើអោយពួកយើងឈឺចាប់ណាស់។
ក្រុមស្ដេចសត្រូវបង់ថ្លៃ៣ពិន្ទុ ដោយសារការមិនដាក់ Cristinao Ronaldo អោយចូលលេង។ ការប្រកួតបានចាប់ផ្ដើមដោយក្រុម Real Madrid បានព្យាយាមដាក់សម្ពាធទៅលើក្រុម Espanyol យ៉ាងខ្លាំងនៅវគ្គទី១តែមិនមានគ្រាប់បាល់កើតឡើងនោះទេ។
ចូលដល់វគ្គទី២ ក្រុមលោក Zidane ចាប់ផ្ដើមបាត់បង់ការប្រមូលអារម្មណ៍ និងបណ្ដោយអោយរបូតបាល់ជារឿយៗទៅជើងកីឡាករ Espanyol ។ការប្រកួតរៀបនឹងបញ្ចប់ដោយលទ្ធផលសូន្យស្មើទៅហើយ សូម្បី Real Madrid ខ្លួនឯងគិតថា និងយក១ពិន្ទុត្រលប់ទៅផ្ទះវិញ តែមិនមែនដូចគិតឯណា នៅនាទី៩០+៣ កីឡាករ GerardMoreno បានទាត់បាល់មួយជើងចូលទីយ៉ាងស្អាត ធ្វើអោយក្រុមភ្ញៀវចុកឈាមមិនស្ទើរទេ។
បញ្ចប់ការប្រកួតម្ចាស់ផ្ទះ Espanyolយកឈ្នះ Real Madrid ដោយលទ្ធផល ១ទល់និង០។ Zidane បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតថា ៖” ក្រុមEspanyol បានបង្កើតឱកាសតែប៉ុន្មានដងប៉ុណ្ណោះ។ វាជាការបរាជ័យដ៏គួរអោយឈឺចាប់ ហើយជាលទ្ធផលមិនល្អនោះទេ។ ខ្ញុំមានការសោកស្ដាយចំពោះកីឡាករទាំងអស់”៕
[youtube id=”W9PlyMcOUAs”]
Dailymail