ក្លឹប Manchester United បានអះអាងថា កីឡាករ Zlatan Ibrahimovic អាចនិងចូលលេង អោយក្រុមបានវិញនៅមុនចុងខែកុម្ភនេះ បន្ទាប់ពីបានសម្រាកព្យាបាលរបួសជង្គង់តាំងពីដើមខែមករា មកម្លេះ។ Zlatan ដែលទើបតែធូរស្បើយពីរបួសនោះ បានរងរបួសសារជាថ្មីក្នុងថ្ងៃប្រកួតBoxing Day ដែល Manchester United ប្រកួតស្មើក្នុងទឹកដីរបស់ក្រុម Burnley ។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បានចាប់ផ្ដើមចូលទីលានហ្វឹកហាត់សារជាថ្មីជាមួយមិត្តរួមក្រុម ហើយសង្ឃឹមថានិងអាចបង្ហាញខ្លួនក្នុងការប្រកួតChampion League ជើងទី២ រវាងMan Utdនិង Sevillaនៅទឹកដី Old Traffordបាន។
គួរបញ្ជក់ផងដែរថា កីឡាករសញ្ជាតិស៊ុយអែតរូបនេះ បានចូលរួមជាមួយ Manchester United កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន២៨គ្រាប់ និងបញ្ជូលបាល់អោយមិត្តរួមក្រុមស៊ុតបាន ១០ ដង មុនពេលត្រូវទទួលរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីខែមេសា ២០១៧ ដែលធ្វើអោយគាត់ត្រូវសម្រាកព្យាបាលរបួសរហូតចប់រដូវកាល៕
ប្រភព: B/R