គ្រូបង្វឹកក្លឹប Pahang FA លោក Dollah Salleh មិនអាចលាក់បាំងពីភាពមិនសប្បាយចិត្តរបស់លោក ក្រោយក្រុមបានត្រឹមស្មើជាមួយ Perak ០-០ក្នុងការប្រកួតបើកឆាកពាន Supe League កាលពីថ្ងៃអាទិត្យ។
លោកបានបញ្ជាក់ថា ក្រុមរបស់លោកនៅតែពិបាកបង្ហាញភាពរឹងមាំគ្រប់គ្រាន់ក្នុងការប្រកួតដើមរដូវកាលនេះហើយវាពិតសំណាងណាស់ដែលរកបានមួយពិន្ទុក្នុងការប្រកួតដែលទម្រង់លេងធ្លាក់ចុះបែបនេះ.។
ក្រុមម្ចាស់ផ្ទះបានធ្វើឲ្យខកខានឱកាសជាច្រើនពិសេស Matheus Alves ដែលមានសមត្ថភាពគ្រប់គ្រងបាល់បានល្អ ពេលមានសម្ពាធបង្កើតឱកាសឲ្យមិត្តរួមក្រុមក៏ដូចជាការទាត់បញ្ចូលទី។ Pahang ជឿជាក់លើខ្សែប្រយុទ្ធហ្គំប៊ី Mohamadou Sumareh ដែលជាកីឡាករដ៏គ្រោះថ្នាក់ដោយកីឡាកររូបនេះញាក់បាល់ដាច់កីឡាករគូរប្រកួតច្រើននាក់តែខ្សែប្រយុទ្ធស្លាបរូបនេះ ត្រូវគូប្រកួតឈូសជើងឲ្យដួលពីរទៅ៣ដង។
Dollah បាននិយាយថាកូនក្រុមរបស់លោកពឹងលើ Sumareh ខ្លាំងពេក ខណៈកីឡាករដទៃទៀតមិនបានត្រៀមខ្លួនរក្សាបាល់ឲ្យជាប់នឹងជើង ពេលដែលក្រុមស្ថិតក្នុងដំណាក់កាលប្រយុទ្ធ។
“ Azam គឺជាកីឡាករនាំលេងរបស់ពួកយើង ដែលតែងតែងគ្រប់គ្រងការប្រកួតបានល្អ ខណៈកីឡាករទើបចុះកុងត្រាថ្មី ចាន់ វឌ្ឍនាកា ធ្វើបានល្អក្នុងតំបន់ប្រយុទ្ធអំឡុងប្រកួតមិត្តភាព បើករដូវកាលតែគួរឲ្យខូចចិត្ត ពួកគេទាំងពីរហាក់លេងមិនសូវបានល្អហើយខ្ញុំបង្ខំចិត្តប្ដូរចេញនៅវគ្គទី២”។
“ ទាំងនេះមិនមែនជាទម្រង់លេងដែលយើងប្រើប្រាស់នោះទេ។ កីឡាករយើងព្យាយាមលេងបាល់វែងហើយបង្កើតកំហុសច្រើនអំឡុងពេលប្រកួត។ ល្អហើយដែលយើងរក្សាបានមួយពិន្ទុ ហើយខ្សែប្រយុទ្ធគូរប្រកួតមិនអាចរកបានគ្រាប់បាល់”៕