ក្រុមបឹងកេតអេហ្វស៊ីបានឡើងទៅវគ្គក្នុងពូលF ពាន់រង្វាន់ AFC Cup 2018 ក្រោយយកឈ្នះ Lao Toyota សរុបគ្រាប់បាល់ទាំងពីរជើង៤ទល់៣។
កាលប្រកួតជើងទីមួយនៅទឹកដីកម្ពុជាក្រុមទាំងពីរស្មើគ្នា ដោយលទ្ធផល៣ទល់៣ ប៉ុន្តែការប្រកួតនៅទឹកដីឡាវវិញ បឹងកេតឈ្នះមួយទល់សូន្យ ដែលមួយគ្រាប់នេះរកបានដោយកីឡាករ ឃួន ឡាបូរ៉ាវីនៅនាទៅ៦២។
លទ្ធផលនេះបានធ្វើឲ្យបឹងកេតឡើងទៅបង្គ្រប់ក្នុងពូលF ដែលមាន Ceres-Negro របស់ហ្វីលីពីន Shan United របស់មីយ៉ាន់ម៉ា Home United របស់សិង្ហបុរី និងបឹងកេតអេហ្វស៊ីនេះឯង៕
រូបភាព៖ បឹងកេតអេហ្វស៊ី