កាលពីព្រឹកមិញនេះ ក្លឹបណាហ្គាវើល បានប្រកាសចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Tatsuro Inui ក្នុងកុងត្រារយៈពេលមួយរដូវកាល។
ខ្សែប្រយុទ្ធរូបនេះ ធ្លាប់លេងក្នុងឈុត U14- U18 ក្រុមជម្រើសជាតិជប៉ុន ហើយគាត់បានចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លឹប JEF United កាលពីឆ្នាំ២០០៧។ កីឡាកររូបនេះធ្លាប់មានបទពិសោធន៍លេងនៅក្លឹប Albirex Singapore ក្នុងឆ្នាំ២០១០ហើយធ្លាប់បានឈ្នះពាន S- League Young Player of The Year នៅឆ្នាំ២០១១ និងS- League ឆ្នាំ២០១៦។
ក្រោយមករូបគេលេងនៅក្លឹប Warriors FC និង Geylang International ។កាលពីមុន ចុះកុងត្រាលេងឲ្យក្លឹបលីក
កំពូលថៃ Thai Honda មុនពេលផ្ទេរទៅលេងក្លឹប Baubitz Akita ហើយឈ្នះពាន J3 Championshipហើយរដូវកាលនេះ រូបគេមកលេងឲ្យណាហ្គាវើល។រូបគេនឹងពាក់អាវលេខ១៤ដែលទំនេរក្រោយ Kipson ចាកចេញ៕