ក្លិបចំណូលថ្មីនៅក្របខណ្ឌ Premier League របស់អង់គ្លេស Brighton & Hove Albion បានបំបែកនៅកំណត់ត្រាចុះកិច្ចសន្យាជាមួយកីឡាករថ្លៃជាងគេបំផុតសម្រាប់ក្លិបដោយនាំយកអ្នកចាំទីដៃទី១ជម្រើសជាតិអូស្ត្រាលី Mathew Ryan ជាមួយកុងត្រារយៈពេល៥ឆ្នាំ។

សម្រាប់ទំហំទឹកប្រាក់នៃការផ្ទេរត្រូវបានគេដឹងថាមានតម្លៃប្រមាន ៦.៥លាន អឺុរូ ពីក្លិប Valencia បន្ទាប់ពីបង្ហាញខ្លួនបានត្រឹមបានត្រឹម១០ប្រកួតក្រោយការផ្ទេរពី Club Brugge និងត្រូវបានដាក់អោយខ្ចីជើងកាលពីខែមករាកន្លងទៅកាលពីមករាកន្លងទៅដោយចូលរួមជាមួយ Genk បានចំនួន១៧ប្រកួត។

ក្លិប Brighton & Hove Albion បានបំបែកនៅកំណត់ត្រាក្នុងការផ្ទេរកីឡាករមានតម្លៃថ្លៃជាងគេចូលមកក្លិប បន្ទាប់ពីកាលរដូវកាលមុនបាននាំយក Shane Duffy ពី Blackburn Rovers ក្នុងរង្វង់ទឹកប្រាក់ ៤លានផោន ខណៈរូបគេក៏ជាអ្នកចាំទីសញ្ជាតិអូស្ត្រាលីចុងក្រោយគេបង្ហាញខ្លូននៅ Premier League បន្ទាប់ពី Mark Schwarzer លេងអោយ Fulham, Chelsea និងលើកពានជាមួយ Leicester City កាលពីរដូវកាល២០១៥-២០១៦.