ក្រោយព័ត៌មានចចាមអារ៉ាម បានលេចឡើងពេញបណ្ដាញសង្គមហ្វេសបុកប៉ុន្មានម៉ោងចុងក្រោយនេះ ពីការចាកចេញពីបឹងកេតរបស់រស់ សំអឿន ទៅលេងនៅក្លឹបទើបឡើងមកលេងនៅលីកកំពូលកម្ពុជារដូវកាល២០១៨ ពេលនេះបានដឹងជាផ្លូវការហើយ។
ផេកហ្វេសបុកផ្លូវការរបស់ក្លឹបជើង Metfone Cambodian Laague ៣សម័យកាលបឹងកេត បានប្រកាសដោយសរសេរបែបនេះ៖
“ អរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក! ក្លិបសូមប្រកាសអំពីការចាកចេញរបស់កីឡាករខ្សែការពារ រស់ សំអឿន នៅថ្ងៃនេះក្រោយសុពលភាពនៃកិច្ចសន្យាបានបញ្ចប់។
សំអឿន បានផ្លាស់មកបឹងកេតចាប់តាំងពីឆ្នាំ២០១៣ ហើយបានជួយឲ្យក្លិបទទួលបានជើងឯកលីគកំពូល២សម័យកាលនៅរដូវកាល២០១៦ និង ២០១៧ ឈ្នះពានរង្វាន់បើករដូវកាល CNCC CUP 2017 ក៏ដូចជាជ្រោមជ្រែងក្លិបក្នុងការប្រកួតពានរង្វាន់ថ្នាក់ជាតិនិងអន្តរជាតិនាពេលកន្លងមក។
គ្រប់ៗគ្នានៅបឹងកេតសូមជូនពរឱ្យ សំអឿន ទទួលបានជោគជ័យក្នុងជាជីពនាពេលខាងមុខ។”