ការបដិសេធចូលរួមទាត់បាល់១១កាត់សេចក្ដីរបស់ Deportes Vallenar បានធ្វើឲ្យក្រុមម្ខាងទៀតគឺ Deportes Melipilla បានឡើងទៅលេងនៅលីកទី២ប្រទេសឈីលី។
ការប្រកួតវគ្គ Play-off ដើម្បីរកអ្នកឈ្នះឡើងទៅលេងនៅលីកលំដាប់ទី២ ត្រូវបានបញ្ចប់ដោយសារក្រុមម្ខាងទៀតដែលពាក់ព័ន្ធនឹងការលេងនេះអត់ចូលចូលរួមទាត់បាល់១១ម៉ែត្រម្ដងទៀត។ Deportes Vallenar បានជ្រើសរើសយកការមិនទាត់បាល់១១ម៉ែត្រម្ដងទៀត ទល់នឹង Deportes Melipilla ក្នុងកីឡដ្ឋាន La Portada Stadium ក្នុងទីក្រុង Serena ដោយសារមូលហេតុនេះ។
ដំបូងឡើង ក្រុមទាំងពីរបានលេងវគ្គ Play-off ទាំងពីរជើងរួចហើយ ដែលចុងក្រោយ Vallenar បានឈ្នះ៥-៤ក្នុងក្របខណ្ឌ Segunda Division តែរកមិនទទួលស្គាល់អ្នកឈ្នះ។ អំឡុងពេលទាត់បាល់១១ម៉ែត្រកាតសេចក្ដី ក្រោយការប្រកួតចប់ទាំងពីរជើង អាជ្ញាកណ្ដាលលោក Eduardo Gambao បានអនុញ្ញាតឲ្យចូលទាំងខុសច្បាប់ ពេលកីឡាករ Juan Silva រត់តម្រង់ទៅបាល់ បែរជាទាត់បញ្ឆោតចូលទីដាច់ចង្កេះអ្នកចាំទី។ ជាលទ្ធផលការទាត់បាល់នេះ១១ម៉ែត្រ មិនត្រូវបានសម្រេចឲ្យឈ្នះ ហើយខាងសមាគមបាល់ទាត់អាជីពរបស់ឈីលី បានអនុញ្ញាតឲ្យក្រុមទាំងពីរទាត់បាល់១១ម៉ែត្រម្ដងទៀត។
DEPORTES MELIPILLA ASCIENDE A LA PRIMERA B! #VamosMelipilla pic.twitter.com/N6Wwdd7dME
— Deportes Melipilla (@cdmelipilla) December 27, 2017
Vallenar បានខឹងនឹងការសម្រេចចិត្តរបស់ ANFP ហើយដកខ្លួនមិនចូលរួមទាត់បាល់១១ម៉ែត្រម្ដងទៀតនោះទេ ធ្វើឲ្យ Melipillaឈ្នះដោយស្វ័យប្រវត្តិឡើងទៅលេងនៅលីកទី២។ តាមរយៈការសម្រេចមិនចូលរួមនេះ Vallenar ប្រកាសថាពួកគេមានគោលបំណងរៀបចំបណ្ដឹងតវ៉ាមួយក្នុងកីឡដ្ឋានPlaza de Armas ក្នុងទីក្រុង La Serena៕
[youtube id=”2zfv-rxxjII”]