ក្រុម​កំពូល​តារាង​ La liga, Barcelona នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៧​ជា​ក្លឹប​តែ​មួយ​គត់​​ក្នុង​លីក​កំពូល​ទាំង​៥​ ដែល​មិន​របូត​គ្រាប់​បាល់​​ពិន័យ​១១​ម៉ែត្រ​ឆ្នាំ​២០១៧​នេះ។

គ្មាន​ក្លឹប​ណា​មួយ​នៅ​ប្រទេស​អេស្ប៉ាញ បារាំង អង់គ្លេស អ៊ីតាលី​ និង​អាល្លឺម៉ង់​ដែល​អាច​សម្រេច​ស្នាដៃ ​ដូច​ក្រុម​របស់​លោក Ernesto Valverde ក្នុង​ឆ្នាំ​នេះ​នោះ​ទេ។ Marc-Andre Ter Stegen ពិត​ជា​ធ្វើ​បាន​ល្អ​ក្នុង​រដូវ​កាល​នេះ​ ជាមួយ​នឹង​ថ្វី​ដៃ​ចាប់​បាល់ ពិសេស​បាល់​១១​ម៉ែត្រ​។

 

មូល​ហេតុ​ដែល​ក្រុម​មួយ​នេះ ​មិន​របូត​គ្រាប់​បាល់​ដោយ​បាល់​១១​ម៉ែត្រ ​គឺ​ទម្រង់​លេង​វាយ​សម្រុក ​និង​ប្រយុទ្ធ​ខ្លាំង​ដែល​ពួក​គេ​លេង​ភាគ​ច្រើន​នៅ​នឹង​មុខ​ទី​គូ​ប្រកួត​ ហើយ​កម្រ​ឲ្យ​ក្រុម​គូរ​ប្រកួត​លេង​នៅ​នឹង​មុខ​ទី​ ក៏​ដូច​ជា​វាយ​សម្រុក​ក្នុង​តំបន់​គ្រោះថ្នាក់​នោះ​ក្នុង​ទី​របស់​ខ្លួន​នោះ​ដែរ។

ចំណែក​ឆ្នាំ ២០១៧​នេះ​សម្រាប់​ Real Madrid មិន​អាច​រក្សា​កំណត់​ត្រា​នេះបាន​ទេ ​ដោយ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​១១​ម៉ែត្រ​នេះ​ដល់​ទៅ​២​ដង៕